
PlovPit
មេរៀន៖ ប្រការទាំង១៤ដើម្បីធ្វើបុគ្គលិកដែលគាប់ព្រះហឬទ័យព្រះ (14 Rules for Being a Godly Employee)
Dec 6, 2021 · 4m
Prefer sermons downloaded automatically?
About this sermon
ខាងក្រោមនេះគឺជាច្បាប់១៤ប្រការដែលលោកអ្នកអាចយកទៅប្រើប្រាស់បាននៅកន្លែងធ្វើការ ដើម្បីឲ្យលោកអ្នកអាចក្លាយទៅជាអ្នកធ្វើការដ៏ល្អម្នាក់៖
#១ — ចាប់ផ្ដើមធ្វើការងារដែលចម្បងដោយអស់ពីចិត្ត។
#២ — កុំរអ៊ូរទាំថារវល់ ឬថាមានពេលវេលាខ្លី ប៉ុន្តែចូរប្រើប្រាស់ម៉ោងធ្វើការឲ្យអស់។
#៣ — កុំរអ៊ូរទាំនៅពេលដែលលោកអ្នកត្រូវឆ្លើយតបសារ ទូរស័ព្ទ ឬក៏អ៊ីមែលសម្រាប់កន្លែងធ្វើការ។
#៤ — កុំពន្លើសអំពីតួនាទីរបស់ខ្លួន ដើម្បីឲ្យគេមើលឃើញថា លោកអ្នកកំពុងតែរងទុក្ខនៅក្រោមការងារនោះ ប៉ុន្តែចូររាប់ទំនួលខុសត្រូវទាំងអស់ថាគ្មានអ្នកណាបង្ខំឲ្យធ្វើទេ ហើយចូរធ្វើវាដោយមានចិត្តអរសប្បាយផង។
#៥ — កុំរាប់ការងារ ឬបទពិសោធន៍ណាមួយថាវាមិនសំខាន់ឲ្យសោះ។
#៦ — ចូរទទូចសូមពីព្រះជាម្ចាស់ឲ្យទ្រង់ប្រទានក្ដីស្រឡាញ់ដ៏ពិតដល់លោកអ្នកមុនលោកអ្នកទៅបន្ទោសអ្នកណាម្នាក់។ ចូរដឹងពីមូលហេតុឲ្យច្បាស់ ហើយមានចិត្តយោគយល់ក្នុងការដែលលោកអ្នកថ្កោលទោសគេ។ បើមិនដូច្នេះទេ គេក៏មិនទទួលយកការស្ដីបន្ទោសនោះឡើយ ទោះបើលោកអ្នកចិត្តកែតម្រង់គេ ក៏មិនមានប្រសិទ្ធភាពដែរ ព្រោះវាបង្ហាញថា លោកអ្នកមិនបានស្វែងរកបុព្វហេតុជាមុន។
#៧ — កុំឲ្យជឿគ្រប់ទាំងអ្វីៗដែលលោកអ្នកឮឡើយ ហើយដាច់ខាត់កុំនិយាយដើមអ្នកដទៃឲ្យសោះ។
#៨ — កុំឲ្យស្វែងរកការសរសើរ ការអរគុណ ការគោរព ឬក៏ពីកិច្ចការដែលលោកអ្នកបានធ្វើយ៉ាងល្អពីមុនៗឡើយ។
#៩ — ជៀសវាងនូវការត្អូញត្អែរ នៅពេលដែលមេមិនទទួលយកការប្រឹក្សា ឬក៏យោបល់របស់លោកអ្នក ទោះបើគាត់បានសួរលោកអ្នកផ្ទាល់ក៏ដោយ។
#១០ — ប្រសិនបើមេពេញចិត្តលោកអ្នក នោះកុំជ្រៀតខ្លួនចូលកន្លែងដែលនាំឲ្យមានទំនាស់ជាមួយអ្នកផ្សេងដែលមេរបស់លោកអ្នកប្រហែលជាពេញចិត្តគាត់ដែរ។
#១១ — មិនត្រូវយកកន្លែងធ្វើការធ្វើជាកន្លែង ដើម្បីបំពេញតម្រូវការ ឬក៏ប្រយោជន៍ខ្លួនឯងឡើយ។
#១២ — កុំឲ្យស្វែងរកការបំពេញចិត្តពីអ្នកដទៃ ឬការអនុគ្រោះ ឬក៏ការអាណិតអាសូរឡើយ ប៉ុន្តែចូរទទួលធ្វើនូវរាល់អ្វីៗដែលមេឲ្យធ្វើ។
#១៣ — ចូរទទួលយកនូវរាល់កំហុស ហើយកុំទម្លាក់លើអ្នកដទៃឲ្យសោះ។
#១៤ — ចូរអរព្រះគុណព្រះជាម្ចាស់ នៅពេលដែលអ្នកដទៃទទួលបានកិត្តិយស ឬក៏ការសរសើរចេញពីការលោកអ្នកបានធ្វើ។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី https://thecripplegate.com/14-rules-for-being-a-godly-employee/ ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
More from PlovPit
សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ (Q&A: Healthy Church Workshop)
Nov 3, 2026 · 26m
Sep 6, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ ------------------------------------- (សិក្ខាសាលា៖...
អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ (A True Community)
Nov 2, 2026 · 29m
Sep 18, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ និពន្ធដោយ៖ Daniel Davison -----------------------------...
ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ (True Conversion)
Nov 1, 2026 · 40m
Sep 21, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ និពន្ធដោយ៖ លោក Matt Tyler...
ថ្ងៃទី៣១៖ លោក ម៉ធិន លូសើរ (Martin Luther) ឆ្នាំ ១៤៨៣-១៥៤៦ នៃ គ.ស
Oct 30, 2026 · 10m
Here He Stood - Martin Luther (1483–1546) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី៣០៖ លោកស្រី កាធើរីណាវ៉ុន បូរ៉ា (Katharina von Bora) ឆ្នាំ១៤៩៩-១៥៥២ នៃគ.ស.
Oct 29, 2026 · 8m
The Runaway Nun - Katharina von Bora (1499–1552) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី២៩៖ លោក យូហាន បូហែគេនហាហ្គែន (Johannes Bugenhagen) ឆ្នាំ ១៤៨៥-១៥៥៨ នៃ គ.ស
Oct 28, 2026 · 8m
The Administrative Pastor - Johannes Bugenhagen (1485–1558) Hosted on Acast. See acast.com/privacy for more information.
Take these sermons with you.
Follow PlovPit in the Getsermons app to get every new sermon, build playlists, and pick up right where you left off.