
PlovPit
ចំណងជើង៖ ចំណុច៣យ៉ាងមិនគួរធ្វើក្រោយពេលអធិប្បាយ (3 Things Not to Do After You Preach)
Nov 24, 2021 · 12m
Prefer sermons downloaded automatically?
About this sermon
ដោយសារការអធិប្បាយបង្កើតឲ្យមានទាំងការស្ដីបន្ទោស និងការកោតសរសើរ នោះលោកអ្នកនឹងមានបំណងចិត្តចង់សួរនាំរកការសរសើរ។ លោកអ្នកនឹងទំនងជាសួរសំណួរដែលត្រូវបានរចនាឡើង ដើម្បីទាញយកការរិះគន់វិជ្ជមាន—ប្រភេទរិះគន់ដែលលើកមោទនភាពរបស់ខ្លួន។ ខ្ញុំក៏ធ្លាប់បានធ្វើបែបនោះជាច្រើនលើកច្រើនសារដែរ។ មានចំណុចជាច្រើនដែលគ្មានតម្លៃខ្លាំងជាងការទទូចសុំរកការកោតសរសើរ។ លើកលែងតែពេលដែលលោកអ្នកទំនងជាកំពុងសួររកការកោតសរសើរលោកអ្នកបែរជាទទួលបានការរិះគន់យ៉ាងគួរឲ្យបាក់មុខ—នេះគឺជាការរម្លឹកដ៏មានប្រយោជន៍ត្រង់ថា៖ ពេលដែលលោកអ្នកសួររក នោះលោកអ្នកនឹងមិនដឹងថានឹងទទួលបានអ្វីទេ។
បញ្ហាដ៏ធំពីក្រោយការសួររកតាមពិតទៅគឺថា ភាគច្រើន យើងផ្ដោតខ្លាំងពេកទៅលើរបៀបនៃការចែកចាយ។ យើងចង់ដឹងថា តើគេឃើញយើងយ៉ាងដូចម្ដេច។ របៀបនៃ «ការមានអារម្មណ៍» ហាក់បីដូចជាថា តាមពិតទៅនោះគឺជាអ្វីដែលព្រះជាម្ចាស់វាស់វែង ឬក៏ថានឹងធ្វើ។ យើងមានអារម្មណ៍ដោយមានតម្រូវការចង់លើកខ្លួនឯងឲ្យខ្ពស់តាមរយៈការទទួលយក និងការសរសើរពីអ្នកដទៃ ជាជាងការទុកចិត្តខ្លួនឯងទៅលើព្រះអង្គ។
វាគឺជាការល្អក្នុងការចងចាំថា គ្រូអធិប្បាយជាច្រើនទទួលបានការលើកទឹកចិត្តក្នុងមួយខែច្រើនជាងពួកអ្នកអាជីពក្នុងមួយទសវត្ស។ កុំសួរនាំរក។ ហើយប្រសិនបើមានអ្នកណាកោតសរសើរលោកអ្នក ចូរថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់វិញ។
ហើយសម្រាប់ជាប្រយោជន៍ ចូរកុំស្ដាប់ការអធិប្បាយផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ។ នេះគឺជាមូលហេតុ៖ លោកអ្នកនឹងឈរលើគំនិតខ្លួនឯងដោយគ្មានសង្ឃឹម ពេលទាក់ទងជាមួយនឹងការវាយតម្លៃលើខ្លួនឯង។ លោកអ្នកបានចម្លើយអស់រយៈពេល ១៥-២០ ម៉ោងក្នុងការរៀបចំ ដែលនេះមានន័យថា លោកអ្នកក៏បានទុកពេលវេលានោះចោលនៅក្នុងបន្ទប់នៃការរៀបចំជាច្រើនថ្ងៃហើយដែរ។ ប្រសិនបើលោកអ្នកពិតជាចង់ទទួលបានជំនួយមែន ចូរជ្រើសរើសគ្រូអធិប្បាយមួយចំនួនដែលមានបទពិសោធន៍ និងសមាជិកក្រុមជំនុំមួយចំនួនដែលមិនចង់អែបអបលោកអ្នក ដើម្បីឲ្យលោកអ្នកពេញចិត្តពួកគាត់ ហើយសូមឲ្យពួកគាត់ជួយផ្ដល់ការរិះគន់បែបស្ថាបនាចុះ។ បន្ទាប់មក ចូរអរគុណដល់ពួកគាត់ដែលបានផ្ដល់ការរិះគន់ទាំងនោះ មិនថាពួកគាត់បាននិយាយអ្វីក៏ដោយ។
លោកអ្នកអាចមេរៀនរបស់យើងតាមរយៈ Link ខាងក្រោមនេះ៖
និពន្ធដោយ៖ លោកគ្រូ Dave Harvey
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក នាង និត, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុុល រដ្ថា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.thegospelcoalition.org/article/3-things-not-to-do-after-you-preach/ ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
More from PlovPit
សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ (Q&A: Healthy Church Workshop)
Nov 3, 2026 · 26m
Sep 6, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ ------------------------------------- (សិក្ខាសាលា៖...
អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ (A True Community)
Nov 2, 2026 · 29m
Sep 18, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ និពន្ធដោយ៖ Daniel Davison -----------------------------...
ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ (True Conversion)
Nov 1, 2026 · 40m
Sep 21, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ និពន្ធដោយ៖ លោក Matt Tyler...
ថ្ងៃទី៣១៖ លោក ម៉ធិន លូសើរ (Martin Luther) ឆ្នាំ ១៤៨៣-១៥៤៦ នៃ គ.ស
Oct 30, 2026 · 10m
Here He Stood - Martin Luther (1483–1546) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី៣០៖ លោកស្រី កាធើរីណាវ៉ុន បូរ៉ា (Katharina von Bora) ឆ្នាំ១៤៩៩-១៥៥២ នៃគ.ស.
Oct 29, 2026 · 8m
The Runaway Nun - Katharina von Bora (1499–1552) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី២៩៖ លោក យូហាន បូហែគេនហាហ្គែន (Johannes Bugenhagen) ឆ្នាំ ១៤៨៥-១៥៥៨ នៃ គ.ស
Oct 28, 2026 · 8m
The Administrative Pastor - Johannes Bugenhagen (1485–1558) Hosted on Acast. See acast.com/privacy for more information.
Take these sermons with you.
Follow PlovPit in the Getsermons app to get every new sermon, build playlists, and pick up right where you left off.