
PlovPit
៤ហេតុផលដែលយើងមិនត្រូវបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ (4 Reasons We Must Not Disregard God's Word)
Nov 16, 2021 · 10m
Prefer sermons downloaded automatically?
About this sermon
អានឡើងវិញនៅក្នុង Link ខាងក្រោមនេះ៖ https://plovpit.com/reasons-to-read-bible/ ៤ហេតុផលដែលយើងមិនត្រូវបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ 4 Reasons We Must Not Disregard God’s Word ១. ព្រះបន្ទូលដ៏រស់ព្រះ ២. ព្រះបន្ទូលដ៏មុតស្រួច ៣. ព្រះបន្ទូលដ៏ពេញដោយការជ្រាបដឹង ៤. ព្រះដ៏គិតគូរ ខ១៣គឺជាខដ៏ល្អមួយដែលពណ៌នាអំពីការជ្រាបរបស់ព្រះជាម្ចាស់ «គ្មានអ្វីកើតមកដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់»។ ព្រះជាម្ចាស់ទតឃើញគ្រប់អ្វីៗទាំងអស់។ ការនេះអាចជារឿងមួយដែលធ្វើឲ្យយើងមិនសូវស្រួលចិត្ត ប្រសិនបើយើងមានអ្វីលាក់កំបាំង។ កណ្ឌគម្ពីរ សុភាសិត ១៥:៣ បានចែងថា «ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង»។ អ្នកនិពន្ធកណ្ឌគម្ពីរ ទំនុកដំកើង ៩០:៨ ក៏បានលើកឡើងដូចនោះដែរថា «ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិតរបស់យើងខ្ញុំនៅចំពោះទ្រង់ ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់ផង»។ នោះជាសេចក្ដីពិតដ៏ពិតត្រង់។ ប៉ុន្តែ ការប្រៀបធៀបដែលពណ៌នាអំពីការជ្រាបរបស់ព្រះជាម្ចាស់ គឺពិតជាការដ៏គួរឲ្យស្ញែងខ្លាចមែន ចំពោះអស់អ្នកដែលគិតថា គេអាចគេចវេសពីព្រះនេត្ររបស់ទ្រង់បាន «គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់»។ «គ្រប់ទាំងអស់» មានន័យថា អ្វីៗគ្រប់យ៉ាង គ្រប់ទាំងមនុស្ស គឺនៅអាក្រាតចំពោះព្រះនេត្រទ្រង់។ គ្មានអ្វីដែលយើងអាចលាក់បាំងពីទ្រង់បានឡើយ។ គ្រប់ទាំងអស់គឺនៅក្នុងកណ្ដាប់ព្រះហត្ថរបស់ព្រះជាម្ចាស់ ពោលគឺងាយនឹងឈឺចាប់ ហើយគ្មានអ្នកណាអាចជួយបានឡើយ។ សូមឲ្យដាវដែលមានមុខពីរដែលទុកសម្រាប់ជំនុំជម្រះ និងសម្រាប់បន្សុទ្ធយើងបានព្រះពរ។ ព្រះជាម្ចាស់បានកាត់យើងយ៉ាងជ្រៅ ដើម្បីឲ្យយើងអាចនឹងស្លាប់។ ហើយទ្រង់កាត់យើងម្ដងទៀតដោយព្រះបន្ទូលរបស់ទ្រង់ ដើម្បីឲ្យយើងអាចនឹងមានជីវិត។ សម្គាល់៖ យើងដកស្រង់ឯកសារចេញពី Hebrews: An Anchor for the Soul ដែលជាផ្នែកមួយនៃគន្ថៈធិប្បាយព្រះគម្ពីរជាស៊េរីដែលមានចំណងជើងថា Preaching the Word និពន្ធដោយលោកគ្រូ R. Kent Hughes។ ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ ដកស្រង់ខ្លះៗចេញពី https://www.crossway.org/articles/4-reasons-we-must-not-disregard-gods-word/ ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
More from PlovPit
សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ (Q&A: Healthy Church Workshop)
Nov 3, 2026 · 26m
Sep 6, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ ------------------------------------- (សិក្ខាសាលា៖...
អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ (A True Community)
Nov 2, 2026 · 29m
Sep 18, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ និពន្ធដោយ៖ Daniel Davison -----------------------------...
ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ (True Conversion)
Nov 1, 2026 · 40m
Sep 21, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ និពន្ធដោយ៖ លោក Matt Tyler...
ថ្ងៃទី៣១៖ លោក ម៉ធិន លូសើរ (Martin Luther) ឆ្នាំ ១៤៨៣-១៥៤៦ នៃ គ.ស
Oct 30, 2026 · 10m
Here He Stood - Martin Luther (1483–1546) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី៣០៖ លោកស្រី កាធើរីណាវ៉ុន បូរ៉ា (Katharina von Bora) ឆ្នាំ១៤៩៩-១៥៥២ នៃគ.ស.
Oct 29, 2026 · 8m
The Runaway Nun - Katharina von Bora (1499–1552) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី២៩៖ លោក យូហាន បូហែគេនហាហ្គែន (Johannes Bugenhagen) ឆ្នាំ ១៤៨៥-១៥៥៨ នៃ គ.ស
Oct 28, 2026 · 8m
The Administrative Pastor - Johannes Bugenhagen (1485–1558) Hosted on Acast. See acast.com/privacy for more information.
Take these sermons with you.
Follow PlovPit in the Getsermons app to get every new sermon, build playlists, and pick up right where you left off.