Getsermons

PlovPit

ចំណងជើងមេរៀន៖ គម្រោងការ​ដ៏​ធំ​សម្រាប់​អ្នក​ម្ដាយ​ (God’s Grand Plan for Motherhood)

Nov 17, 2021 · 3m

Download

Prefer sermons downloaded automatically?

About this sermon

គម្រោងការ​ដ៏​ធំ​សម្រាប់​អ្នក​ម្ដាយ​ (God’s Grand Plan for Motherhood) ការ​ចិញ្ចឹម​កូន ដើម្បី​សិរីល្អ​របស់​ព្រះ​គ្រីស្ទ គម្រោងការ​ដ៏​ធំ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​អ្នក​ម្ដាយ​គ្រប់ៗ​រូប គឺ​ដូច​គ្នា​ទៅ​នឹង​គម្រោងការ​ដែល​ទ្រង់​មាន​ចំពោះ​គ្រប់​ទាំង​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​ដែរ។ ព្រះ​អង្គ​បង្កើត​គ្រប់​ទាំង​អ្វីៗ ដើម្បី​សិរីល្អ​របស់​ទ្រង់។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ការ​ធ្វើ​ជា​ម្ដាយ​គឺ​មាន​តួនាទី​ជា​អ្នក​ចិញ្ចឹម​បីបាច់​ជីវិត​កូន។ ព្រះជាម្ចាស់​មិន​ត្រឹម​តែ​បង្កើត​ពួកគេ​មក​តែ​ប៉ុណ្ណោះ​នោះ​ទេ គឺ​ទ្រង់​ថែម​ទាំង​ប្រទាន​ឲ្យ​មាន​អ្នក​ម្ដាយ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ជីវិត​ពួកគេ​ថែម​ទៀត​ផង មិន​ថា​ខាង​ឯ​សាច់​ឈាម ឬ​ខាង​ឯ​វិញ្ញាណ។ ព្រះជាម្ចាស់​ដឹកនាំ​យើង​ដែល​ជា​ម្ដាយ​ឲ្យ​ចិញ្ចឹម​បីបាច់​កូនៗ​របស់​យើង ផ្ដល់​ប្រឹក្សា​ដល់​មិត្តភក្ដិ និង​ស្រីៗ​នៅ​ក្នុង​ក្រុមជំនុំ ក៏​ដូចជា​អ្នក​ជិត​ខាង និង​មនុស្ស​ផ្សេងៗ​ជា​ដើម។ យើង​ដែល​ម្ដាយ​ផ្ដល់​ប្រឹក្សា​ដល់​អ្នក​ដទៃ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់។ តាម​រយៈ​ការ​នេះ យើង​ឃើញ​ថា គម្រោងការ​ដ៏​ចម្បង​របស់​ព្រះ​ជាម្ចាស់​គឺ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ស្រប​ពេល​ដែល​យើង​បម្រើ​កូនៗ​របស់​យើង។ ជីវិត​ជា​អ្នក​ម្ដាយ​គឺ​យើង​រស់នៅ ដើម្បី​បម្រើ​អ្នក​ដទៃ។ ការ​ដែល​អ្នក​ម្ដាយ​លះបង់​ជីវិត​ខ្លួន គឺ​មិន​មែន​ជា​ការ​ឥត​ប្រយោជន៍​នោះ​ទេ។ ការ​ដែល​ពួក​គាត់​បម្រើ​ដល់​កូនៗ ឬ​ក៏​ការ​ដែល​ឆ្មប​ជួយ​បង្កើត​កូន គឺ​ជា​ផ្លូវ​មួយ​ដែល​នាំ​នូវ​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​វិញ។ ចំណុច​មួយ​ទៀត​ដែល​បណ្ដាល​ឲ្យ​យើង​ឃើញ​ថា ការ​ធ្វើ​ជា​អ្នក​ម្ដាយ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ព្រះ​ជាម្ចាស់​គឺ​នៅ​ពេល​ដែល​យើង​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​បាន​រំដោះ​ភាព​ជា​អ្នក​ម្ដាយ​ចេញ​ពី​ភាព​ឥត​ប្រយោជន៍​នៃ​អំពើ​បាប។ យើង​ដែល​ជា​ម្ដាយ​អាច​ត្រាប់តាម​គំរូ​របស់​ព្រះ​គ្រីស្ទ​បាន​តាម​រយៈ​លះ​បង់​ជីវិត​ខ្លួន បម្រើ​អ្នក​ដទៃ​ដោយ​ពឹង​លើ​អំណាច​ដែល​ទ្រង់​បាន​ប្រទាន​មក ហើយ​រំពឹង​រង់ចាំ​ផលផ្លែ​ដែល​ព្រះ​ជាម្ចាស់​សន្យា​ដោយ​ជំនឿ។ ដូច្នេះ​យើង​ត្រូវ​រស់នៅ​ដោយ​បង្ហាញ​សាច់​រឿង​ដ៏​ធំ​របស់​ព្រះ​ជាម្ចាស់ គឺ​សាច់​រឿង​ដែល​ចែង​ថា «ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ​គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ!» (២កូរិនថូស ៥:១៧)។ ភាព​ជា​អ្នក​ម្ដាយ​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​គ្រីស្ទ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កើត​ជា​ថ្មី ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​នគរ​ដែល​យើង​មើល​មិន​ឃើញ​ផង​ដែរ។ វា​ប្រៀប​ដូចជា​គ្រាប់​រុក្ខជាតិ​ដ៏​តូច​ល្អិត​មួយ​ដែល​កំពុង​តែ​ដុះ​យ៉ាង​ត្រសំ​ត្រសាយ​ឡើង​នៅ​ក្នុង​សួន​ណា​មួយ​អញ្ចឹង ហើយ​ក៏​ប្រៀប​ដូច​ជា​នំបុ័ង​ត្រូវ​មេ​ដែល​កំពុង​តែ​រីក​នៅ​ក្នុង​ឡ​យ៉ាង​ដូច្នោះ​ដែរ។ យើង​បំពេញ​តួនាទី​ដែល​ព្រះជាម្ចាស់​បាន​រៀប​ទុក​សម្រាប់​យើង ទាំង​ដឹង​ថា​សេចក្តី​សង្គ្រោះ​ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង និង​ប្រទាន​ដល់​អស់​អ្នក​ដែល​យើង​កំពុងតែ​មើល​ថែ នោះ​គឺ​ជា​អំណោយ​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ដោយសារ​ព្រះគុណ​តាម​រយៈ​ជំនឿ។ ហេតុ​ដូច្នេះ​ហើយ​បាន​នៅ​ក្នុង​ព្រះគ្រីស្ទ​យើង​អាច​អួត ហើយ​ចង្អុល​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ទៅ​រក​ទ្រង់។ នោះ​ហើយ​ជា​រឿង​របស់​យើង​ជា​ម្ដាយ ហើយ​យើង​ក៏​រស់​ក្នុង​របៀប​នោះ​ដែរ។ សម្គាល់៖ យើង​ដក​ស្រង់​ឯកសារ​ចេញ​ពី Missional Motherhood: The Everyday Ministry of Motherhood in the Grand Plan of God និពន្ធ​ដោយ​អ្នកគ្រូ Gloria Furman។ ចំណាំ៖ យើង​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។ បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ ដក​ស្រង់​ខ្លះៗ​ចេញពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.

More from PlovPit

Take these sermons with you.

Follow PlovPit in the Getsermons app to get every new sermon, build playlists, and pick up right where you left off.

Download on the App StoreGet it on Google Play

Join our newsletter

We will deliver product news and updates straight to your email like that Raven delivered food to Elijah. Subscribe 👇

Getsermons

Getsermons provides a seamless way to discover sermons by preachers, churches and topics.

Download on the App Store
Get it on Google Play

Connect with us

© 2026 Getsermons App LTD. All rights reserved.