
PlovPit
សំណួរដែលយើងត្រូវសួរមុននឹងនិយាយដើមគេ (Questions to Ask Before We Gossip)
Nov 14, 2021 · 8m
Prefer sermons downloaded automatically?
About this sermon
សង្ខេបមេរៀន វាជារឿងដ៏គួរឲ្យសោកស្ដាយដែលខ្ញុំជាអ្នកនិពន្ធ ក៏ធ្លាប់ធ្លយខ្លួនទៅក្នុងនិយាយដើមគេជាច្រើនដងមកហើយដែរ។ ប្រមាណជាបីបួនឆ្នាំមុន ខ្ញុំបានស្ដាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងពីបុគ្គលម្នាក់។ ប៉ុន្តែឥឡូវនេះ ខ្ញុំមិនចាំរឿងនោះទេ ខ្ញុំគ្រាន់តែចាំបានថា កាលនោះពេលខ្ញុំបានទៅដល់ផ្ទះ ខ្ញុំពិតជាចង់ចែកចាយរឿងនោះនឹងប្រពន្ធខ្ញុំណាស់។ ប៉ុន្តែ ខ្ញុំបានគិត ហើយសួរខ្លួនឯងថា ម៉េចបានជាខ្ញុំចង់ចែកចាយរឿងនេះ? តើរឿងនេះទាក់ទងអីនឹងខ្ញុំ ឬក៏ប្រពន្ធខ្ញុំ? គ្មានសោះ។ តើប្រពន្ធខ្ញុំអាចនឹងធ្វើអ្វីបានទាក់ទងនឹងរឿងនេះ? គ្មានសោះ។ តើខ្ញុំចង់ចែកចាយរឿងនេះ ដើម្បីឲ្យគាត់ជួយខ្ញុំក្នុងការទៅជួយបុគ្គលនោះ? អត់សោះ។ ខ្ញុំបានទទួលស្គាល់ថា នេះជាការនិយាយដើមគេទេ។ ដូច្នេះខ្ញុំមិនបានប្រាប់នាងឡើយ។ តាមរយៈរឿងនេះ ព្រះជាម្ចាស់បានទទួលព្រះកិត្តិយស ឯសហគមន៍ខ្ញុំ អាពាហ៍ពិពាហ៍ខ្ញុំ និងព្រលឹងខ្ញុំបានទទួលការការពារពីព្រះអង្គពីឥទ្ធិពលដ៏អាក្រក់នៃការនិយាយដើមគេ។ ការនិយាយដើមគេបង្កើតឲ្យមានទំនាស់ បាត់បង់ទំនុកចិត្ត និងបំផ្លាញសហគមន៍ ក៏ដូចជាមិត្តភាព «ដ្បិតខ្ញុំខ្លាចក្រែងកាលណាខ្ញុំមកដល់ នោះមិនឃើញអ្នករាល់គ្នា ដូចជាខ្ញុំចូលចិត្តនោះទេ ហើយអ្នករាល់គ្នាក៏មិនឃើញខ្ញុំ ដូចជាអ្នករាល់គ្នាចូលចិត្តដែរ ក្រែងកើតមានសេចក្ដីឈ្លោះប្រកែក ឈ្នានីស គ្នាន់ក្នាញ់ បាក់បែក បរិហារ បង្កាច់ ឆ្មើងឆ្មៃ ហើយវឹកវរឡើង» (២កូរិនថូស ១២:២០)។ កណ្ឌគម្ពីរ សុភាសិត ១៦:២៨ ក៏បានចែងដែរថា «មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្រសំឡាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ»។ ដូច្នេះ ចូរគេចចេញពីវា ហើយអធិស្ឋានសូមឲ្យព្រះជាម្ចាស់ប្រើម៉ាត់យើងឲ្យទៅជាប្រភពនៃជីវិតដល់អស់អ្នកដែលនៅជុំវិញយើង។ សុភាសិត ១០:១១ «មាត់នៃមនុស្សសុចរិត ជាអណ្ដូងជីវិត តែសេចក្ដីច្រឡោត តែងខ្ទប់មាត់របស់មនុស្ស ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ ដកស្រង់ខ្លះៗចេញពី Questions to Ask Before We Gossip ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
More from PlovPit
សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ (Q&A: Healthy Church Workshop)
Nov 3, 2026 · 26m
Sep 6, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ ------------------------------------- (សិក្ខាសាលា៖...
អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ (A True Community)
Nov 2, 2026 · 29m
Sep 18, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ និពន្ធដោយ៖ Daniel Davison -----------------------------...
ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ (True Conversion)
Nov 1, 2026 · 40m
Sep 21, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ និពន្ធដោយ៖ លោក Matt Tyler...
ថ្ងៃទី៣១៖ លោក ម៉ធិន លូសើរ (Martin Luther) ឆ្នាំ ១៤៨៣-១៥៤៦ នៃ គ.ស
Oct 30, 2026 · 10m
Here He Stood - Martin Luther (1483–1546) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី៣០៖ លោកស្រី កាធើរីណាវ៉ុន បូរ៉ា (Katharina von Bora) ឆ្នាំ១៤៩៩-១៥៥២ នៃគ.ស.
Oct 29, 2026 · 8m
The Runaway Nun - Katharina von Bora (1499–1552) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី២៩៖ លោក យូហាន បូហែគេនហាហ្គែន (Johannes Bugenhagen) ឆ្នាំ ១៤៨៥-១៥៥៨ នៃ គ.ស
Oct 28, 2026 · 8m
The Administrative Pastor - Johannes Bugenhagen (1485–1558) Hosted on Acast. See acast.com/privacy for more information.
Take these sermons with you.
Follow PlovPit in the Getsermons app to get every new sermon, build playlists, and pick up right where you left off.