
PlovPit
វិញ្ញាណទារកដែលស្លាប់ (What Happens to Infants Who Die?)
Dec 3, 2021 · 14m
Prefer sermons downloaded automatically?
About this sermon
What Happens to Infants Who Die?
ជាចុងក្រោយ ចំពោះអ្នកដែលបានទទួលយកបញ្ហាមួយនេះ តាមរយៈការបាត់បង់កូនដោយផ្ទាល់ខ្លួន យើងចង់លើកឡើងថា ការដែលដឹងអំពីអ្វីដែលកើតឡើងចំពោះទារកដែលស្លាប់គឺជាកន្លែងដែលលោកអ្នកអាចឲ្យព្រលឹងរបស់ខ្លួនសម្រាកលើបាន។ ប៉ុន្តែ វាគ្រាន់តែជាកន្លែងទី២ដ៏ល្អបំផុតប៉ុណ្ណោះក្នុងការសម្រាកព្រលឹងរបស់លោកអ្នក។ ដូចដែលលោកគ្រូ ចន ផាបភ័រ បានមានប្រសាសន៍ក្នុងសេចក្ដីអធិប្បាយមួយទៀតរបស់គាត់នៅឯពិធីបុណ្យសពសម្រាប់ទារកដ៏វ័យក្មេងម្នាក់៖
កន្លែងដ៏ល្អបំផុតទី១គឺក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ១១៩:៦៨—«ព្រះអង្គល្អ ហើយធ្វើការល្អ»។
នេះគឺជាខគម្ពីរដែលលោក ជច ម្យូល័រ (George Müller) បានប្រើប្រាស់នៅពេលដែលលោកស្រី ម៉ារា ដែលជាប្រពន្ធរបស់គាត់ បានស្លាប់ដោយជំងឺគ្រុនក្ដៅសន្លាក់ឆ្អឹងនៅក្នុងឆ្នាំ ១៨៦០។ ចំណុច៣យ៉ាងរបស់គាត់មានដូចតទៅ៖
ព្រះអង្គល្អ ហើយបានធ្វើការល្អក្នុងការប្រទាននាងមកខ្ញុំ។
ព្រះអង្គល្អ ហើយបានធ្វើការល្អក្នុងការទុកនាងនៅជាមួយខ្ញុំយ៉ាងយូរ។
ព្រះអង្គល្អ ហើយបានធ្វើការល្អក្នុងការដកនាងចេញពីខ្ញុំ។
គាត់មិនបានយកលោកស្រី ម៉ារា ជាចំណុចចាប់ផ្ដើម ហើយបង្វែរប្រធានបទមកលើសេចក្ដីល្អរបស់ព្រះជាម្ចាស់នោះទេ។ គាត់បានចាប់ផ្ដើមក្នុងចំណុចនៃសេចក្ដីល្អរបស់ព្រះជាម្ចាស់ដោយមានទំនុកចិត្តដែលមិនអាចរង្គើបាន ដែលមានឫសគល់ក្នុងព្រះយេស៊ូវគ្រីស្ទ ហើយគាត់ក៏បានកាត់ស្រាយជីវិតរបស់គាត់ និងការបាត់បង់របស់គាត់ក្នុងទស្សនៈសេចក្ដីល្អមួយនោះ។
នោះឯងគឺជាចំណុចស្នូលនៃសេចក្ដីល្អរបស់ព្រះជាម្ចាស់—ហើយក៏ជាសេចក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា ពោលគឺសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់យើង។
ចំណុចអង្វរករចុងក្រោយរបស់យើងគឺថា៖ ទូលសូមឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ផ្ដាច់យើងចេញពីគ្រប់អ្វីៗនៅលើផែនដីនេះដែលអាចនិងល្បួងយើងមិនឲ្យជឿលើចំណុចនេះ។
និពន្ធដោយ៖ លោកគ្រូ Matt Perman
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
More from PlovPit
សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ (Q&A: Healthy Church Workshop)
Nov 3, 2026 · 26m
Sep 6, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ ------------------------------------- (សិក្ខាសាលា៖...
អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ (A True Community)
Nov 2, 2026 · 29m
Sep 18, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ និពន្ធដោយ៖ Daniel Davison -----------------------------...
ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ (True Conversion)
Nov 1, 2026 · 40m
Sep 21, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ និពន្ធដោយ៖ លោក Matt Tyler...
ថ្ងៃទី៣១៖ លោក ម៉ធិន លូសើរ (Martin Luther) ឆ្នាំ ១៤៨៣-១៥៤៦ នៃ គ.ស
Oct 30, 2026 · 10m
Here He Stood - Martin Luther (1483–1546) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី៣០៖ លោកស្រី កាធើរីណាវ៉ុន បូរ៉ា (Katharina von Bora) ឆ្នាំ១៤៩៩-១៥៥២ នៃគ.ស.
Oct 29, 2026 · 8m
The Runaway Nun - Katharina von Bora (1499–1552) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី២៩៖ លោក យូហាន បូហែគេនហាហ្គែន (Johannes Bugenhagen) ឆ្នាំ ១៤៨៥-១៥៥៨ នៃ គ.ស
Oct 28, 2026 · 8m
The Administrative Pastor - Johannes Bugenhagen (1485–1558) Hosted on Acast. See acast.com/privacy for more information.
Take these sermons with you.
Follow PlovPit in the Getsermons app to get every new sermon, build playlists, and pick up right where you left off.