
PlovPit
លោកអ្នកជាធូលីដី មិនមែនឲ្យមានលក្ខណៈដូចជាព្រះទេ (You Are Dust, Not Divine)
Sep 8, 2024 · 8m
Prefer sermons downloaded automatically?
About this sermon
យើងជាមនុស្សដែលសូនចេញពីធូលីដី និងពេញដោយអំពើបាបយើងប្រឈមមុខនឹងសេចក្តីល្បួងដ៏គួរឲ្យអស់ខ្លាច៖ គឺការពឹងលើខ្លួនឯង។ មិនថាយើងខ្សាយ និងមានកំណត់ត្រាអំពើបាបច្រើនប៉ុណ្ណាក៏ដោយ ក៏យើងឃើញថា ខ្លួនយើងនៅតែមានការល្បួងជាញឹកញយឲ្យពឹងខ្លួនយើងក្នុងការរកជំនួយ។ សូមស្តាប់នូវអ្វីដែលលោកគ្រូ ចន ផាបភ័រ មានប្រសាសន៍៖ «អំនួត ឬក៏ការលើកតម្កើងខ្លួនឯង ឬក៏ការពឹងលើខ្លួនឯង គឺជាមេរោគមួយដែលបណ្ដាលឲ្យមានជម្ងឺសីលធម៌គ្រប់យ៉ាងក្នុងពិភពលោកនេះ។ នេះជាករណីដែលកើតមានតាំងពីពេលដែលលោក អ័ដាម និងនាង អេវ៉ា បានបរិភោគផ្លែឈើពីដើមដឹងខុសត្រូវដោយព្រោះពួកគាត់ចង់ធ្វើជាព្រះ ជាជាងទុកចិត្តលើទ្រង់។ ហើយការនេះនឹងនៅជាការពិតទាល់តែការបះបោរចុងក្រោយនៃអំនួតរបស់មនុស្សត្រូវបានកំទេចចោលក្នុងសង្គ្រាមអើម៉ាគេដូន (Armageddon)។ មានបញ្ហាសីលធម៌ជាមូលដ្ឋានតែមួយគត់៖ តើយើងអាចយកឈ្នះលើការជំរុញចិត្តរបស់មនុស្សឥតឈប់ឈរ ក្នុងការអះអាងខ្លួនឯងដោយទាស់ប្រឆាំងនឹងសិទ្ធិអំណាច និងព្រះគុណរបស់ព្រះបានដោយរបៀបណា?»។ យើងអាចឃើញការពឹងលើខ្លួនឯងនេះនៅក្នុងជីវិតយើងយ៉ាងហោចណាស់ក្នុងពីរចំណុច៖ នៅពេលដែលយើងមិនបាននាំយកបន្ទុករបស់យើងទៅឯព្រះជាម្ចាស់តាមរយៈការអធិស្ឋាន និងនៅពេលដែលយើងមិនបាននាំយកបន្ទុកទាំងនោះទៅប្រាប់បងប្អូនគ្រីស្ទបរិស័ទដទៃទៀត។ ក្នុងករណីទាំងពីរនេះ យើងបានបញ្ចុះបញ្ចូលខ្លួនឯងថា យើងអាចទ្រាំទ្រទម្ងន់នេះបានដោយខ្លួនឯង ហើយថាយើងមានកម្លាំងល្មមគ្រប់គ្រាន់ដើម្បីស្ពាយវា។ Hosted on Acast. See acast.com/privacy for more information.
More from PlovPit
សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ (Q&A: Healthy Church Workshop)
Nov 3, 2026 · 26m
Sep 6, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026សំណួរ និងចម្លើយ៖ សិក្ខាសាលាក្រុមជំនុំដែលមានសុខភាពល្អ ------------------------------------- (សិក្ខាសាលា៖...
អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ (A True Community)
Nov 2, 2026 · 29m
Sep 18, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ អ្នកដែលបង្កើតជាក្រុមជំនុំ សហគមន៍ដ៏ពិតប្រាកដ និពន្ធដោយ៖ Daniel Davison -----------------------------...
ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ (True Conversion)
Nov 1, 2026 · 40m
Sep 21, 2026 ពួកជំុនុំដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា Healthy Church Cambodia 2026មេរៀន៖ ដំណឹងល្អដែលបង្កើតឲ្យមានក្រុមជំនុំ៖ ការប្រែចិត្តជឿដ៏ពិតប្រាកដ និពន្ធដោយ៖ លោក Matt Tyler...
ថ្ងៃទី៣១៖ លោក ម៉ធិន លូសើរ (Martin Luther) ឆ្នាំ ១៤៨៣-១៥៤៦ នៃ គ.ស
Oct 30, 2026 · 10m
Here He Stood - Martin Luther (1483–1546) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី៣០៖ លោកស្រី កាធើរីណាវ៉ុន បូរ៉ា (Katharina von Bora) ឆ្នាំ១៤៩៩-១៥៥២ នៃគ.ស.
Oct 29, 2026 · 8m
The Runaway Nun - Katharina von Bora (1499–1552) Hosted on Acast. See acast.com/privacy for more information.
ថ្ងៃទី២៩៖ លោក យូហាន បូហែគេនហាហ្គែន (Johannes Bugenhagen) ឆ្នាំ ១៤៨៥-១៥៥៨ នៃ គ.ស
Oct 28, 2026 · 8m
The Administrative Pastor - Johannes Bugenhagen (1485–1558) Hosted on Acast. See acast.com/privacy for more information.
Take these sermons with you.
Follow PlovPit in the Getsermons app to get every new sermon, build playlists, and pick up right where you left off.